Loading...
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ប្រវត្តិប៊ែលធីគ្រុប

ប៊ែលធី គ្រុប គឺជាក្រុមហ៊ុនឯកជនមួយត្រូវបានបង្កើតឡើងនៅ ថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៩១ ដោយផ្តើមចេញពីការទិញលក់អចលនទ្រព្យ និងសំណង់ផ្ទះល្វែងធម្មតា។ ដោយមានការរីកចម្រើនជាបន្តបន្ទាប់ នៅឆ្នាំ១៩៩២ ប៊ែលធីក៏បានសាងសង់អគារសិក្សា១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣០បន្ទប់ និងបានជួលឱ្យ សាលាបង្រៀនភាសាចិន លិប ឃុន ដែលមានទីតាំងស្ថិតនៅអគារលេខ២៥A ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ (បច្ចុប្បន្នជា សាលា ប៊ែលធី អន្តរជាតិទី៦ សាខាអូរឫស្សី - B6)។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០២ ប៊ែលធី គ្រុប បានបង្កើតសាលាចំណេះទូទៅ ឆេង ហៀរ ដែលមានទីតាំងស្ថិតនៅអគារលេខ៧៧ ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយមានកម្មវិធីសិក្សាជាភាសាចិន ថ្នាក់ចំណេះទូទៅ ភាសាអង់គ្លេសទូទៅ និងកុំព្យូទ័រ។ ស្របពេលដែលប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងវិវឌ្ឍទៅសេដ្ឋកិច្ចទីផ្សារសេរី ដែលធ្វើឱ្យមានតម្រូវការភាសាអង់គ្លេសជាចាំបាច់ ប៊ែលធីក៏បានប្តូរឈ្មោះពី “សាលាចំណេះទូទៅ ឆេង ហៀរ” ទៅជា “សាលា ប៊ែលធី អន្តរជាតិ” ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន។

BELTEI Group is a private company established on January 3, 1991, initially starting with the buying and selling of real estate and the construction of conventional apartment buildings. With continuous growth, in 1992, BELTEI also built a 4-story educational building with 30 rooms and rented it out to the Chinese language school, Li Bo Kun, located at Building No. 25A, Street 105, Boeung Prolit, Khan 7 Makara, Phnom Penh (currently known as BELTEI International School B6 Branch, Ou Russei). On January 1, 2002, BELTEI Group established Cheng Hiea General Knowledge School, located at Building No. 77, Street 125, Veal Vong, Khan 7 Makara, Phnom Penh, offering programs in Chinese language, general English, and computer courses. As the country gained full peace and developed across all sectors, along with the transition to a free-market economy that increased the demand for English, BELTEI changed its name from "Cheng Hiea General Knowledge School" to "BELTEI International School" in 2003 and has maintained that name to the present day.

ទី​តាំងទី១ ទួលស្លែង

សាកល​វិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ទី​តាំង​ទី​ ១​ ទួល​ស្លែង​៖​ អគារ​២១​ ផ្លូវ​៣៦០​ សង្កាត់​បឹង​កេង​កង​៣ ​ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ ភ្នំ​ពេញ​ (​ខាង​ត្បូង​សារ​មន្ទីរ​ទួល​ស្លែង​១០០​ម៉ែត្រ​) អគារ​មាន​កម្ពស់​១៥​ ជាន់​ស្មើ​នឹង​១១០​បន្ទប់​ មាន​សាលសហ​សិក្សា១​ ចំណុះ​១៥០​នាក់​ និង​ សាល​សន្និសីទ​១​ ចំណុះ​៧០០​នាក់​ មាន​អាហារ​ដ្ឋាន​១កន្លែង​ បណ្ណា​ល័យ​១​ និង​ចំណត​យាន​យន្ត​២​ជាន់​។

ទី​តាំងទី២ ស្ពានអាកាស ចោមចៅ

សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ទី​តាំងទី​ ២​ ស្ពាន​អាកាស​ចោមចៅ​៖​ អគារ​១៥១​ ផ្លូវ​ជាតិ​លេខ​៣​ សង្កាត់​ចោម​ចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ (​ចម្ងាយ​ប្រហែល​ ៥០០​ម៉ែត្រ​ ពី​ ស្ពាន​អាកាស​ចោម​ចៅ​) ​អគារ​កម្ពស់​៩ជាន់​ ស្មើ​នឹង​១៤២​បន្ទប់​ មាន​សាល​សហ​សិក្សា​១​ចំណុះ​១៥០​នាក់​ សាល​មហោ​ស្រព​១​ ចំណុះ​៨០០​នាក់​ និង​សាល​សន្និសីទ​១​ ចំណុះ​១,២០០​នាក់​ មាន​អាហារ​ដ្ឋាន​១​កន្លែង​ បណ្ណា​ល័យ​១​ មាន​អគារ​អន្តេវា​សិកដ្ឋាន​១​ ខ្នង​ ស្មើ​នឹង​៦៥​បន្ទប់​មាន​ គ្រែ​ចំនួន​១៣០​ និង​មាន​ចំណត​យាន​យន្ត​ជាង​១០,០០០​ ម៉ែត្រ​ការ៉េ​។.

គម្រោងទី​តាំងទី៣ ទួលពង្រ

សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ ទី​តាំងទី​ ៣​ ទួលពង្រ​៖ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ